![](images/snack_kv_basket.png)
![](images/snack_kv_stick1.png)
![](images/snack_kv_box6.png)
![](images/snack_kv_box7.png)
![](images/snack_kv_box9.png)
![](images/snack_kv_stick2.png)
![baby](images/snack_kv_baby.png)
![](images/snack_kv_boro_pc.png)
សម្បូរជាតិកាល់ស្យូម!
លក្ខណៈពិសេស 3
ឈុតសារធាតុចិញ្ចឹម+
![](images/snack_vital_img.png)
កូនលោកអ្នក។
វារួមផ្សំនូវ "ជាតិដែក" "ជាតិកាល់ស្យូម" "បាក់តេរីអាស៊ីតឡាក់ទិច" "ជាតិស្ករ oligo
saccharide" "ជាតិសរសៃ" ដែលជាសារធាតុចិញ្ចឹមនិងធាតុផ្សំដែលគួរផ្តល់ឲ្យកូន
លោកអ្នក (*2) ដែលស្របនឹងគំនិតរបស់អ្នកម្តាយដែល "ចង់ឲ្យទារកធំធាត់ដោយ
សុខភាពល្អ"។
![](images/retort_kv_basket_pc.png)
![](images/retort_kv_box_pc.png)
![](images/retort_kv_salmon_pc.png)
![](images/retort_kv_vegi_pc.png)
![](images/retort_kv_rice_pc.png)
![](images/retort_kv_mush_pc.png)
ប្រភេទបែបអាហារ
![](images/retort_top_img.png)
វាត្រូវបានបញ្ចេញលក់ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកម្តាយដែល "ចង់ឲ្យគិតដល់
តុល្យភាពសារធាតុចិញ្ចឹមនិងប្រើធាតុផ្សំអាហារច្រើនប្រភេទ" ដោយផ្អែកតាមលទ្ធផល
នៃការសិក្សាស្រាវជ្រាវស្ថានភាពជាក់ស្តែងនៃរបបអាហារ(អនុវត្តនៅឆ្នាំ2000) ដែលធ្វើ
ឡើងចំពោះទារកទូទាំងប្រទេស។
វាប្រើប្រាស់ធាតុផ្សំនីមួយៗនៃក្រុមសារធាតុចិញ្ចឹមទាំង 3 គឺបន្លែ ប្រូតេអ៊ីន
កាបូអ៊ីដ្រាត ដោយមានតុល្យភាពល្អ ស្របតាមអាយុទារក។
វត្ថុធាតុដើម
ត្រូវបានកែច្នៃទំហំ
និងភាពរឹងស្របតា
មអាយុទារក។
![](images/retort_elm_plate_bg_pc.png)
![អាយុ 5-6 ខែ សភាពហ្មត់រលោង](images/retort_elm_5_6.png)
![អាយុ 7-8 ខែ កម្រិតរឹងដែលអាចបំបែកដោយអណ្ដាត](images/retort_elm_7_8.png)
![អាយុ 9-11 ខែ កម្រិតរឹងដែលអាចបំបែកដោយអញ្ចាញធ្មេញ](images/retort_elm_9_11.png)
![អាយុ 12 ខែឡើង កម្រិតរឹងដែលអាចទំពាដោយអញ្ចាញធ្មេញ](images/retort_elm_12.png)
សភាពហ្មត់រលោង
កម្រិតរឹងដែលអាចបំបែកដោយអណ្ដាត
កម្រិតរឹងដែលអាចបំបែកដោយអញ្ចាញធ្មេញ
កម្រិតរឹងដែលអាចទំពាដោយអញ្ចាញធ្មេញ
ផលិតអ្វីដែលពិតជាមានប្រយោជន៍
![ដើម្បីការលូតលាស់របស់ទារក](images/retort_effort_main_sp.png)
អាហារទារកដែលទារកទទួលទាន មិនត្រឹមតែបំពេញបន្ថែមសារធាតុចិញ្ចឹមប៉ុណ្ណោះទេគឺថែម
ទាំងមានតួនាទីជួយដល់ការអភិវឌ្ឍមុខងាររាងកាយដូចជា ធ្វើឲ្យចេះប្រើកម្លាំងទំពាស្រប
តាមអាយុ ធ្វើឲ្យចងចាំរសជាតិជាដើមផងដែរ។
នៅក្រុមហ៊ុន Bean Stalk Snow យើងធ្វើការត្រួតពិនិត្យសុវត្ថិភាពតាំងពីដំណាក់កាលអភិវឌ្ឍ
ផលិតផលថ្មី។
បើផ្នែកណាមួយថា "NO" យើងនឹងមិនបង្កើតជាផលិតផលឡើយ។ គឺទាល់តែអ្នកជំនាញតាម
ផ្នែកនីមួយៗទទួលយកគុណភាព ទើបផលិតផលចេញជារូបរាងឡើងជាលើកដំបូង។
"វត្ថុធាតុដើម" ដែលជាចំណុចចាប់ផ្តើមនៃការផលិតផលិតផលរបស់ Bean Stalk Snow។ ការ
ប្រកាន់ខ្ជាប់នឹងគុណភាពវត្ថុធាតុដើមនេះ គឺជារឿងធម្មតាបំផុតសម្រាប់ Bean Stalk Snow។
![យើងសូមណែនាំអំពី "ការប្រកាន់ខ្ជាប់" ចំពោះ "វត្ថុធាតុដើម" បែបនេះរបស់ Bean Stalk Snow។](images/retort_effort_intro_pc.png)
![ការប្រកាន់ខ្ជាប់1](images/retort_effort_num1.png)
វត្ថុធាតុដើមគឺប្រើតែរបស់ដែលត្រូវបានបញ្ជាក់ច្បាស់ថា
មានប្រយោជន៍និងមានសុវត្ថិភាពចំពោះទារកប៉ុណ្ណោះ
ចំពោះវត្ថុធាតុដើមនៃអាហារទារក ក្រុមប្រឹក្សាអាហារទារកជប៉ុនដែលមានក្រុមហ៊ុនផលិត
អាហារទារកក្នុងស្រុក 6 ក្រុមហ៊ុនជាសមាជិក បានបង្កើតស្តង់ដារផ្ទាល់ខ្លួន។ នៅ Bean Stalk Snow
យើងប្រើជាវត្ថុធាតុដើមតែរបស់ដែលបំពេញស្តង់ដារផ្ទាល់ខ្លួននេះព្រមទាំងជាប់ស្តង់ដារ
ក្រុមហ៊ុនយើងដែលយើងបង្កើតដោយខ្លួនឯង។
យើងបង្កើតស្តង់ដារដោយខ្លួនឯងចំពោះវត្ថុធាតុដើមនីមួយៗ ហើយទទួលស្គាល់និងប្រើប្រាស់ជា
"វត្ថុធាតុដើម" តែរបស់ដែលត្រូវនឹងស្តង់ដារនេះប៉ុណ្ណោះ។
"វត្ថុធាតុដើម" ដែលនិយាយត្រង់នេះ មិនមែនតែវត្ថុធាតុដើមនៃផលិតផលអាហារប៉ុណ្ណោះទេ
គឺរហូតដល់កញ្ចប់នីមួយៗដែលដាក់អាហារទារកនិងប្រអប់ និងឡាំងសម្រាប់ដឹកជញ្ជូន គឺទាំង
អស់សុទ្ធតែត្រូវបានផលិតដោយផ្អែកតាមស្តង់ដារ។
![ការប្រកាន់ខ្ជាប់2](images/retort_effort_num2.png)
ត្រួតពិនិត្យនិងបញ្ជាក់ដោយហ្មត់ចត់ដោយភ្នែកនិងដៃរបស់មនុស្សផ្ទាល់
![](images/retort_effort_tn1.png)
ការប្រកាន់ខ្ជាប់ថា "ដោយសារតែជា
ផលិតផលសម្រាប់ទារកទទួលទាន" ក៏
ត្រូវបានប្រើក្នុងការងារត្រួតពិនិត្យវត្ថុ
ធាតុដើមផងដែរ។ ជាឧទាហរណ៍ ទង
និងសំបកជាដើមរបស់បន្លែដូចជា
ការ៉ុត ប្រូកូលីជាដើម ត្រូវបានកាត់ឬ
បកចេញដោយស្ទាបពិនិត្យមើលដោយ
ភ្នែកនិងដៃផ្ទាល់។យើងពិនិត្យថាតើ
ឆ្អឹងតូចៗរបស់ត្រីដកចេញត្រឹមត្រូវទេ
មាននៅលាយឡំទេ ដោយស្ទាបនឹងដៃ
ហើយដកចេញ។
យើងមិនពឹងលើម៉ាស៊ីនឲ្យធ្វើការងារ
ល្អិតល្អន់បែបនេះទេ គឺបុគ្គលិកម្នាក់ៗធ្វើវាយ៉ាងហ្មត់ចត់។ នេះក៏ "ដើម្បីឲ្យអ្នកម្តាយឲ្យទារក
ទទួលទានដោយទុកចិត្តបាន" ផងដែរ។
![ការប្រកាន់ខ្ជាប់3](images/retort_effort_num3.png)
មុនផលិត ក៏អនុវត្ត "ការត្រួតពិនិត្យដោយប្រើវិញ្ញាណទាំងប្រាំ" ផងដែរ
មុនផលិត យើងពិនិត្យដោយប្រើ "ការត្រួតពិនិត្យដោយប្រើវិញ្ញាណទាំងប្រាំ" ថាតើរសជាតិ
រូបរាង ពណ៌ជាដើមរបស់វត្ថុធាតុដើម ត្រូវនឹងស្តង់ដារនីមួយៗឬទេ។ ហើយយើងប្រើជា "វត្ថុធាតុ
ដើម" តែរបស់ដែលជាប់នៅក្នុងការត្រួតពិនិត្យដោយប្រើវិញ្ញាណទាំងប្រាំនេះប៉ុណ្ណោះ។
យើងមានគោលដៅឆ្ពោះទៅផលិតផលប្រសើរបំផុតដែលទារកអាចទទួលទានដោយទុកចិត្ត
បានជានិច្ចដោយជឿជាក់ថាការប្រកាន់ខ្ជាប់បែបនេះ ជាជំហានដំបូងដែល "ផ្តល់នូវផលិតផល
ដែលទុកចិត្តបាននិងមានសុវត្ថិភាព"។